Monday, December 16, 2013

ធាងនិងស្លឹក

Add caption
ធាងនិងស្លឹកត្នោត
ស្លឹកត្នោតនិងធាងត្នោតពិតជាមានផលប្រយោ
ជន៍ខ្លាំងណាស់សម្រាប់ប្រជាជនដែលរស់នៅ
តាមទីជនបទ។គឺគេអាចយកស្លឹករបស់វាប្រើ
សម្រាប់ប្រក់ដំបូលផ្ទះក្នុងតំបន់។ហើយកសិករ
ក៍អាចប្រើវាសម្រាប់ហ៊ុមពទ្ធ័

និយមន័យអត្ថប្រយោជន៍ដើមត្នោត



​                             ប្រធានបទ:​ អត្ថប្រយោជន៍នៃដើមត្នោត

ដើមត្នោតត្រូវបានដុះនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។វា
បានផ្តល់នូវផលប្រយោជន៍និងចំណូលជាច្រើនសម្រាប់ប្រជាជ
នខ្មែរ។មិនត្រឹមតែផ្តល់ប្រាក់ចំណូលដល់ប្រជាជនខ្មែរនោះទដើ
មត្នោតវាជារុក្ខជាតិម្យ៉ាងដែលតំណាងនិងសម្គាល់ថាជាខ្មែរ។ព្រ
ព្រោះថាដើមត្នោតវាបានដុះនៅក្នុងប្រទេសកម្ពុជារ៉ាប់ពាន់ឆ្នាំមក
ហើយ​​​។ជាពិសេសដើមត្នោតវាអាចរស់បានរយះពេលវែងរហូត
ដល់ទៅ១០០ឆ្នាំ។និងបានកម្ពស់ដល់ទៅ៣០ម៉ែត្រ។ហើយបើតាម
ខ្ញុំធ្លាប់ឃើញពីមុនមកពេលដែលជនជាតិបរទេសមកទស្សនានៅ
តាមទីជនបទម្តងៗខ្ញុំបានឃើញពួកគេថតរូបដើមត្នោតទៀតផង។ដូច្នេះហើយក្នុងនាមខ្ញុំជាកូន
ម្នាក់ខ្ញុំបានមោទនះភាពណាស់ដែលបានកើតជាជនជាតិខ្មែរ។ហើយខ្ញុំនិងបកស្រាយបន្តទៀត
នូវអត្ថប្រយោជន៍របស់ដើមត្នោតនៅតាមផ្នែកនិមួយៗរបស់វា។


Sunday, December 15, 2013

ដើមត្នោត

ដើមត្នោត
ដើមត្នោតវាមានកម្ពស់ដល់ទៅ៣០ម៉ែត្រដូច្នេះហើយប្រជាជនខ្មែរនៅតាមទីជនបទភាគច្រើនគឺពួក
គាត់តែងតែយកដើមត្នោតយកមកធ្វើជាទូកសម្រាប់នេសាទដើម្បីរករបរប្រចាំថ្ងៃជាពិសេសនៅតាម
បណ្ដាខេត្តណាដែលមានទឹកលិចរបររបស់ពួកគាត់គឺការនេសាទត្រីព្រោះថាពាលដែលមានទឹកលិច
គឺពួកគាត់មិនអាចធ្វើស្រូវ ដំណាំបាននោះទេដូច្នេះគឺបានតែការនេសាទត្រីតែមួយមុខគត់។មិនត្រឹ
មតែអាចថ្វើទូកនោះទេគឺដើមត្នោតគេក៍អាចយកវាធ្វើជាលំនៅដ្ធាន,គ្រឿងសង្ហារឹមផងដែរ។ប៉ុន្តែ
ដើមត្នោតដែលអាចយកមកប្រើការបានទាល់តែដើមត្នោតនោះមានអាយុលើ១០ឆ្នាំទើបអាចប្រើ
ការបាន។